អានហើយពិចារណទាំងអស់គ្នា !អ្នកជក់បារីងាយនឹងឆ្លងវីរុសកូវីដ១៩ ដល់ទៅ ១៤ដង ដោយសារមូលហេតុមួយចំនួននេះ

ពត៌មានជាតិ ពត៌មានអន្តរជាតិ
Spread the love

កាលពីខែធ្នូ ឆ្នាំ២០១៩ វីរុសកូ​វីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហានប្រទេសចិន និងបានរីករាលដាលនៅទូទាំងពិភពលោករហូតដល់ ១៨៥ប្រទេស។ ជាមួយគ្នានេះដែរករណីឆ្លងមេរោគកូវីដ១៩ នៅទូទាំងពិភពលោកមានចំនួន ២,៥៦៤,៣២៣ ករណី និងអ្នកស្លាប់ចំនួន​ ១៧៧, ១៩៩នាក់ នេះបើយោងតាមសារព័ត៍មានរបស់ South China Morning Post។

យោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតជនចិនបានឱ្យដឹងថា មានហានិភ័យខ្ពស់ក្នុងការឆ្លង​ និងស្លាប់ដោយសារវីរុសកូវីដ១៩ ជាងមនុស្សចាស់ទៅទៀត។

ជុំវីញបញ្ហានេះប្រធានក្រុមប្រឆាំងនិងការញៀនរបស់ទួរគីបានប្រាប់ទីភ្នាក់ងារ Anadolu ថាអ្នកជក់បារីងាយនឹងឆ្លងមេរោគនេះណាស់រហូតដល់ ១៤ដង បើធៀបទៅនឹងអ្នកដែលអត់ជក់បារី។

កាលពីថ្ងៃព្រហស្បតិ៍លោក Mucahit Ozturk​ ប្រធានក្រុមប្រឆាំង Turkish Green Crescent បានជម្រុញឱ្យអ្នកដែលជក់បារីទាំងអស់ឈប់ជក់បារី ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគឆ្លងវីរុសកូវីដ១៩។

លោក Ozturk​​ មានប្រសាសន៍ថា ​ការប្រើប្រាស់ផលិតផលថ្នាំជក់វានឹងបង្កើនហានិភ័យក្នុងការឆ្លងមេរោគកូវីដ១៩។ ដូច្នេះអ្នកត្រូវជៀសវាងពីសារធាតុញៀនទាំងអស់ ដើម្បីទប់ស្កាត់នឹងការខ្លួនយើងពីវីរុស នេះ។ លោកបន្តទៀតថា ការជក់បារីនឹងធ្វើឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ និងមិនមានឥទិ្ធពលអវិជ្ជមានលើការព្យាបាលជំងឺផ្លូវដង្ហើមវីរុសកូវីដ១៩។

លោក Ozturk បានបន្ថែមទៀតថា ប្រព័ន្ធភាពស៊ាំខ្សោយបង្កការគំរាមកំហែងដល់សុខភាពរបស់អ្នកព្រោះវាពន្យារដំណើរការនៃការព្យាបាល និងធ្វើឱ្យការព្យាបាលមានការលំបាកក្នុងកំឡុងពេលមានរោគរាតត្បាត ទោះបីជាអ្នកប្រើសារធាតុញៀនម្តងម្កាលក៏ដោយ។

ទន្ទឹមនឹងនេះការជក់បារីអាចបណ្តាលឱ្យខូចខាតដល់សួត និងរារាំងការឆ្លុះក្អក ដែលវីរុស និងបាក់តេរីអាចជាប់នឹងផ្លូវដង្ហើម និងសួត ដែលអាចនាំឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរ។

យ៉ាងណាមិញអង្គការសុខភាពពិភពលោក (WHO)ក៏បាននិយាយដែរថា អ្នកជក់បារីទំនងជាងាយនឹងឆ្លងវីរុស ដោយសារម្រាមដៃកំពុងប៉ះនឹងបបូរមាត់ ដែលបង្កើនលទ្ធភាពនៃការឆ្លងពីដៃទៅមាត់៕

ប្រភពៈ Straits Time,ALJAZEERA

Leave a Reply

Your email address will not be published. Required fields are marked *