ថ្មីៗ ព្រឹកនេះតុលាការកាត់ទោសស្រីស្អាត ថៃ ស្រីនាង ដាក់ពន្ធនាគារ៦ខែ តែអនុវត្តត្រឹមតែ២ខែ ១៥ថ្ងៃ

ពត៌មានជាតិ
Spread the love

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកកេត សុជាតិ បានប្រកាសសាលក្រមផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់ ៦ខែ តែអនុវត្តត្រឹមតែ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ។
អ្នកទោស វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់ទំនិញតាមអនឡាញ ត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន។សូមបញ្ជាក់ថា នាងថៃ ស្រីនាង អាយុ៣៩ឆ្នាំ ជាអតីតអ្នកលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដែលចូលចិត្តស្លៀកពាក់ខ្លីក្រោមខើចលើ បញ្ចេញសាច់កេរ្តិ៍ខ្មាស ធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *