កូវីដ១៩ វាយលុកមជ្ឈិមបូពាហ៍ខ្លាំងមែនទែន ឥឡូវ អតីត​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ស៊ី​រីម្នាក់ទៀត ស្លាប់​ដោយសារកូវីដ១៩

ពត៌មានអន្តរជាតិ
Spread the love

លោក Hossein Sheikholeslam អតីត​សមាជិក​សភាព និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ស៊ី​រី បានទទួល​មរណភាព​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ប្រចាំ​ថ្មី (COVID-19) ក្នុង​អាយុ​៦៧​ឆ្នាំ​។ មកដល់ពេលនេះ អ៊ីរ៉ង់ មានការ​ឆ្លង​៣៥១៣​ករណី ក្នុងនោះ​ស្លាប់​ដល់​ទៅ​១០៨​នាក់ និង​សះស្បើយ​ជាង​៥០០​នាក់​។​

​លោក Sheikholeslam ជា​អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​អ៊ីរ៉ង់ ដែល​ធ្លាប់​ធ្វើជា​សមាជិកសភា​ឥស្លាម និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ស៊ី​រី​។ លោក​ក៏​ជា​អតីត​ទីប្រឹក្សា​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Javd Zarif ផងដែរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Fars News Agency​។​

​កន្លងមក មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ដែល​បាន​ស្លាប់​ដោយសារ COVID-19 មាន លោក Seyyed Mohammad Mirmohammadi សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ (Expediency Discernment Council) និង អតីត​អគ្គរដ្ឋទូត​របស់​អ៊ីរ៉ង់​ប្រចាំ​បុរី​វ៉ា​ទី​កង់ លោក Hadi Khosroshahi​។​

​កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ លោកស្រី Masoumeh Ebtekar អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។ អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ ក៏បាន​អះអាងថា ខ្លួន​បាន​ឆ្លង COVID-19 ផងដែរ​៕ អត្ថបទ៖ ថ្មីៗ

Leave a Reply

Your email address will not be published. Required fields are marked *