ឃើញកូវីដឆ្លងសាហាវពេក ឥណ្ឌូនេស៊ី ប្រាប់ឲ្យពលរដ្ឋ ថ្វាយបង្គំព្រះនៅផ្ទះបណ្តោះអាសន្នសិន

ពត៌មានអន្តរជាតិ
Spread the love

ក្រុមប្រឹក្សាវិហារឥស្លាមឥណ្ឌូនេស៊ី បានអំពាវនាវដល់អ្នកកាន់សាសនាឥស្លាម ថ្វាយបង្គំនៅផ្ទះបណ្តោះអាសន្ន ចៀសវាង អធិស្ឋាន នៅវិហារឥស្លាមជាវិធានការណ៍បង្ការទុកជាមុន ដើម្បីការពារការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី កូវីដ-១៩ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Jakarta Post នៅថ្ងៃទី៥ ខែមីនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានក្រុមប្រឹក្សាវិហារឥស្លាមឥណ្ឌូនេស៊ី និងជាអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jusuf Kalla បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដល់អាជ្ញាធរក្នុងតំបន់ក៏ដូចជាអ្នកគ្រប់គ្រងវិហារឥស្លាមទាំងអស់ ឱចូលរួមក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសកូវីដនៅប្រទេសឥណ្ឌូនេស៊ីប្រមាណ ៨០០,០០០ កន្លែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Jusuf Kalla បានមានប្រសាសន៍ថា“ យើងកំពុងស្នើសុំឱ្យប្រជាជនមូស្លីមដែលមានអាការៈ ក្អក គ្រុនផ្តាសាយ ឱ្យអធិស្ឋាននៅផ្ទះរហូតដល់ពួកគេបានជាសះស្បើយ” ។ លោក Kalla ក៏បានអំពាវនាវដល់អ្នកគ្រប់គ្រង់វិហារឥស្លាមឲ្យរក្សាអនាម័យវិហារឥស្លាមជាប្រចាំដោយការលាងកំរាល ឥដ្ឋនិងបង្គន់ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២ ករណី។ បច្ចុប្បន្នអ្នកជម្ងឺដែលកំពុងឆ្លងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Sulianti Saroso ទីក្រុងហ្សាកាតា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Istiqlal Mosque is the largest mosque in Southeast Asia, Jakarta, Indonesia

Leave a Reply

Your email address will not be published. Required fields are marked *