ចម្លើយ​សារភាព​ដំបូងរបស់​ជនដៃដល់ ​ប៉ង​រំលោភ​នាង មិន​សម្រេច​ ហើយ​សម្លា ប់​

ពត៌មានជាតិ
Spread the love

រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលចាប់រំលោភស្ត្រីកម្មការនីរោងចក្រម្នាក់ មិនបានសម្រេច ហើយសម្លា ប់ចោលយ៉ាងសាហាវឃោ ឃៅ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបានហើយ នៅវេលាយប់ជិតពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ មេសា ២០២០ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ក្រោយពេលកើតហេតុ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ តាមចាប់បជនដៃដល់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន ក្រោយធ្វើសកម្មភាពរួចប៉ុន្មានម៉ោង ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងរូបភាពស្រាតអស់ផ្នែកខាងក្រោម ។

ទោះបីជាយ៉ាងណា អត្តសញ្ញាណជនសង្ស័យ សមត្ថកិច្ចនៅមិនទាន់បង្ហាញនៅឡើយទេ បើតាមលោកអធិការ បានអោយដឹងបន្តថា ជននេះ ទើបមកជួលផ្ទះស្នាក់ នៅជាន់ក្រោមផ្ទះរបស់ស្ត្រីរងគ្រោះ បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ ។ រីឯស្ត្រីរងគ្រោះ គឺស្នាក់នៅជាយូរមកហើយ ។

បើតាមចម្លើយសារភាពរបស់ជនដៃដល់ ឆ្លើយប្រាប់សមត្ថកិច្ចជាដំបូងថា នៅម៉ោងប្រហែល១រសៀល ថ្ងៃទី២៨ មេសា ២០២០ ពេលស្ត្រីរងគ្រោះ កំពុងសម្រាកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយមិនបានចាក់គន្លឹះទ្វារ ខ្លួនក៏បានលបឡើងទៅចូលក្នុងបន្ទប់របស់នាងហើយចាក់គន្លឹះទ្វារពីខាងក្នុង ដោយកាន់យកកូនកាំបិត ទៅគំរាមឱ្យនាងស្រាតខោចេញ ដើម្បីរួម ភេទ ។ ខណៈនោះ ដោយសារការភ័យខ្លាច នាងបានស្រាតខោចេញតាមការគំរាម ។ ចៃដន្យ ខណៈខ្លួនកំពុងស្រាតខោខ្លួនឯងដែរនោះ ភ្លេចខ្លួនមួយភ្លែត ស្រាប់តែនាងបានងើបរត់ទៅបើកទ្វារបម្រុងរត់ស្រែកហៅគេជួយ ខ្លួនក៏ស្ទុះតាមពីក្រោយចាក់ជាច្រើនកាំបិតចុងស្រួចចំកញ្ចឹង.ក ពីក្រោយ ហើយជនរងគ្រោះ នាងខំប្រតាយប្រតប់ជាមួយ ទើបខ្លួនទាញបានឆ្នាំងសម្ល វាយចំកណ្ដាលមុខជាច្រើនបន្ថែមទៀត បណ្តាលឱ្យនាងដេកស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាមតែម្តង ។

ពេលធ្វើសកម្មភាពនោះ គ្មានអ្នកណាដឹងនោះទេ បន្ទាប់មក ខ្លួនក៏រត់ចុះមកក្រោមវិញ យកម៉ូតូរបស់នាងជិះចេញទៅ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ប៉ុន្មានម៉ោងក្រោយមក ៕
សូមទស្សនាវីដេអូ ផ្សាយផ្ទាល់ ៖

ប្រភព KBN

Leave a Reply

Your email address will not be published. Required fields are marked *