បើ​មាន ៦ ចំណុច​​នេះ ធ្វើ​ដំណើរ​ទៅ​ណា​មិន​បាច់​ភ័យ​ បើ​ប៉ូលីស​​ផាក​ អាច​ប្តឹង​បាន

ពត៌មានជាតិ
Spread the love

បង​ប្អូន​​មួយ​ចំនួន នៅ​តែ​មិន​ច្បាស់​លាស់លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ទាក់ទង​ការ​ប្រើប្រាស់​យានជំនិះ​។ ខាងក្រោម​នេះ ក្រុម​ការងារ​បាន​សាកសួរ​មន្រ្តី​មាន​សមត្ថកិច្ច​លើ​ចំណុច​សំខាន់​មួយ​ចំនួន​លើ​ច្បាប់​ចរាចរណ៍​ថ្មី ដែល​បង​ប្អូន​អាច​បើកបរ​យានយន្ត ដោយ​ទុក​ចិត្ត​មិន​ភ័យ​ខ្លាច​ត្រូវ​មន្រ្តី​នគរបាល​ចាប់ផាក​ពិន័យ​ទេ។

ទី១/ ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត ដែលមិនទាន់បានផ្លាកលេខ ហើយមានបង្កាន់ដៃចុះបញ្ជី ពីក្រសួង​សាធារណការ និងដឹកជញ្ជូន គឺមិនផាកពិន័យឡើយ។

ទី​២/ គ្រប់ប្រភេទរថយន្តដែលមានបិទកញ្ចក់ពណ៌ខ្មៅ ការពារកំដៅថ្ងៃ UV មិនមានការចាប់ឃាត់បង់ផាកពិន័យនោះទេ ប្រសិនបើកញ្ចក់ដែលបិទការពារនោះមានកម្រឹតត្រឹម៣០ទៅ៤០% អាចមើលឃើញពីក្រៅបាន។

ទី៣/ ការបើកភ្លើងពេលថ្ងៃ (day light) មិនមែនជាភ្លើងហ្វា និងភ្លើងកូដ នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មិន​មាន​ការ​ផាក​ពិន័យ​ទេ។

ទី៤/ទោចក្រយានយន្តដែលមានកម្លាំងម៉ាស៊ីនចាប់ពី ១២៥ សេសេ ចុះ មិនតម្រូវឲ្យមានបណ្ណបើកបរទេ។

៥/កាតគ្រីឡានថតចម្លងយកទៅបញ្ជាក់នៅ​សាលា​ខណ្ឌ អាច​ប្រើប្រាស់ជំនួសកាតគ្រីហ្សីន។

៦/បណ្ណបើកបរអចិន្ត្រៃយ៍ (ស៊េរីចាស់) ដែលមានសុពលភាពប្រើប្រាស់ ៣០ ឆ្នាំ ឬ ៤០ ឆ្នាំ នៅប្រើប្រាស់បានរហូតដល់ផុតសុពលភាព ឬរហូតដល់ការជូនដំណឹងសាជាថ្មី៕

អត្ថបទ៖ ដីក្រហម

ប្រភព៖ kampucheathmey.com

Leave a Reply

Your email address will not be published. Required fields are marked *