ចប់គ្រប់យ៉ាង! តាមពិត មន្ទីរពេទ្យនៅសៀមរាប បានដឹងថាជនជាតិជប៉ុននោះមានវីរុសកូរូណា តែនៅបណ្តោយឲ្យចេញពីពេទ្យ

ពត៌មានជាតិ
Spread the love

ទីបំផុតម្ចាស់ពេទ្យឯកជននៅក្រុងសៀមរាប សារភាពថាស ង្ស័ យបុរសជប៉ុននោះផ្ទុក Covid-19 តែបណ្ដោយឱ្យចេញពីពេទ្យ។នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នេះលោកជំទាវ ឱ វ៉ាន់ឌីន បានបើកកិច្ចប្រជុំមួយនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានកោះហៅម្ចាស់មន្ទីរពេទ្យឯកជនមួយ ដែលបានពិនិត្យបុរសជប៉ុនផ្ទុក Covid-19 ចូលរួមដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសារព័ត៌មានថ្មីៗឱ្យដឹងថា នៅនឹងមុខរដ្ឋលេខាធិការក្រសួងសុខាភិបាល ម្ចាស់មន្ទីរពេទ្យឯកជននោះ បានប្រាប់ថាបានពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើសពី៣៧អង្សាសេ និងមានអា ការៈក្អក ។ ម្ចាស់មន្ទីរពេទ្យនោះបន្តថា ហាក់ដូច ជាស ង្ស័ យដែរ ថា បុរសជប៉ុននោះ ឆ្លងកូវីដ-១៩ និងបានទាក់ទងទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប តែដោយសា រខាងមន្ទីរប ង្អែកខេត្តសៀមរាប មិន លើក ទូរស័ព្ទ ក៏សម្រេចអនុញ្ញាតឲ្យបុរ សជ ប៉ុននោះ ចាកចេញពីមន្ទីរពេទ្យ របស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល តាមប្រភពដដែលឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ ឱ វ៉ាន់ឌីន បានធ្វើការបន្ទោស ទៅកាន់ម្ចាស់មន្ទីរពេទ្យឯកជននោះ ដោយមិនរក្សាទុកបុរសជប៉ុននោះនៅកន្លែងរបស់ខ្លួនសិន និងមិនបានទាក់ទងទៅកាន់ក្រសួងសុខាភិបាល និងព្យាយាមទាក់ទង់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបែរជាបណ្ដោយ ឱ្យបុរសជប៉ុននោះចាកចេញពីកន្លែងរបស់ខ្លួន ។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ម្ចាស់មន្ទីរពេទ្យនោះអាចប្រឈ ម នឹង ផ្លូវច្បាប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *