គួរអោយអាណិតលោកតា!! លោក​តា​វ័យ​៨០​ឆ្នាំ​ម្នាក់ ទៅ​ដាក់មង​សន្ទូច បាត់​មួយ​យប់ ​ប្រទះឃើញ​សព​អណ្ដែត​ នៅ​ជិត​ស្ពាន​សេកុង​

ពត៌មានជាតិ
Spread the love

ស្ទឹងត្រែង ៖ លោក​តា​វ័យ​ចំណាស់​អាយុ​៨០​ឆ្នាំ​ម្នាក់ ទៅ​ដាក់មង​ចង​សន្ទូច​ក្នុង​ទន្លេ​សេសាន ​បាត់​មួយ​យប់ ​ឃើញ​តែ​ទូក ​ត្រូវ​បាន​គេ​ប្រទះឃើញ​សព​អណ្តែត​ជិត​ស្ពាន​សេកុង​។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​យប់ ​ថ្ងៃទី​១២​ ខែ​មិថុនា ឆ្នាំ​២០២០​​ចំណុច​ដង​ទន្លេ​សេសាន​ ក្នុងភូមិ​កំ​ភុ​ន​ ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង​។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​លោកតា​រងគ្រោះ​មាន ឈ្មោះ ដន អាយុ​ប្រហែល​៨០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/ឃុំ កើតហេតុ​ខាងលើ​។​

ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​យប់​កើតហេតុ​ ម៉ោង​ប្រហែល​៩ ​ទៅ​ ១០ លោកតា​ បាន​ជិះទូក​ទៅ​ដាក់មង​ចង​សន្ទូច​នៅ​ក្នុង​ដង​ទន្លេ​សេសាន​។ ​លុះ​ព្រឹក​ឡើង​បាត់​លោកតា​មិន​ឃើញ ឃើញ​តែ​ទូក ​បាត់​មនុស្ស​ ក៏​នាំគ្នា​ផ្អើលឆោឡោ។ ក្រុមគ្រួសារ ​និង​អ្នកភូមិ​ បាន​ជិះ​ទូក​ដើរ​រក​ក្នុង​ដង​ទន្លេ​តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់​ នៅតែ​មិនទាន់​ឃើញ​នៅឡើយ​។​

គ្រួសារ​ជន​រងគ្រោះ​បន្តថា តែ​នៅ​រសៀល​ម៉ោង​៣​និង​២០​នាទី​នេះ សព​លោកតា​រងគ្រោះ​ ត្រូវបាន​គេ​ប្រទះ​ឃើញ​អណ្ដែត​នៅ​ជិត​ស្ពាន​សេកុង​ ស្ថិត​ក្នុង​ភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ស្ទឹងត្រែង និង​បាន​រាយការណ៍​ទៅដល់​សមត្ថកិច្ច​ចុះ​ពិនិត្យ​។

បច្ចុប្បន្ន​ សព​លោកតា ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រក​ឃើញ​ថា​ ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ​និង​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ អត្ថបទ ៖ ងិន ​លីម​
ប្រភព៖ ​kampucheathmey.com

Leave a Reply

Your email address will not be published. Required fields are marked *