ពិតជាមិនធម្មតាម៉ែន !​ ប្រជាជនអាមេរិកជិត ១០លាននាក់ កំពុងប្រឈមមុខនឹងការអត់ការងារធ្វើ ដោយសារតែ COVID-19

ពត៌មានអន្តរជាតិ
Spread the love

ពិតជាមិនធម្មតាម៉ែន ​ ប្រជាជនអាមេរិកជិត ១០លាននាក់ កំពុងប្រឈមមុខនឹងការអត់ការងារធ្វើ ដោយសារតែ COVID-19!
បើគិតមកទល់នឹងពេលនេះ អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីជំងឺឆ្លង COVID-19។ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គ្រប់វិស័យទាំងអស់។ ហើយបច្ចុប្បន្ននេះអាមេរិកកំពុងតែប្រឈមមុខជាមួយនឹងវិបត្តិជាច្រើន។

ជាក់ស្ដែង កាលយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការងារនៃសហរដ្ឋអាមេរិក បានរាយការណ៍ថា​ ត្រឹមរយៈពេល២សប្ដាហ៍ចុងក្រោយនេះ ប្រជាជនអាមេរិកជិត១០លាននាក់ បាននឹងកំពុងតែប្រឈមមុខនឹងការអត់ការងារធ្វើ។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន​ businessinsider កាលពីថ្ងៃទី២ ខែមេសា កន្លងទៅថ្មីៗនេះ។
ប្រភពដដែលបាន​ឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យប្រជាជនជាច្រើនបានបាត់បង់ការងារបែបនេះ គឺដោយសារតែ ជំងឺឆ្លង COVID-19 បាននឹងកំពុងតែបន្ដវាយលុកយ៉ាងខ្លាំង ដែលជាហេតុធ្វើអាជីវកម្ម ក៏ដូចជារោងចក្រនិងសហគ្រាសតូចធំជាច្រើនត្រូវបង្ខំចិត្តបឈ្ឈប់បុគ្គលិក និងធ្វើការបិទទ្វារ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានក្លាយទៅប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត នៅលើពិភពលោក ហើយមានអ្នកឆ្លងសរុបចំនួន ២៤៤,៨៧៧នាក់ និងមានអ្នកស្លាប់ចំនួន ៦,០៧០នាក់៕
ប្រភព Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *