ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋទុកដាក់សំណល់ថ្មពិល ឱ្យបានត្រឹមត្រូវ និងដាក់ក្នុងធុងតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ទនៈនានានៅភ្នំពេញ

Uncategorized
Spread the love

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួន ដែលបានរៀបចំនៅតាមទីសាធារណៈផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ទនៈនានាក្នុងរាជធានីភ្នំពេញ។

នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ នៃក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេស និងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗ ដែលលែងប្រើ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយ សំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ៕