ផ្ទះចាស់កណ្តាលព្រៃស្ងាត់ អ្នកដើរកាត់ភ័យបះរោម ព្រឺក្បាលខ្ញាកៗ ស្ទើរតែដកចង្កាមាន់គ្រប់ៗគ្នា បើមិនជឿទេសូមកុំប្រមាថឲ្យសោះ

ប្លែកៗ
Spread the love

នៅកណ្ដាលព្រៃស្ងាត់ នៃភូមិ១គឺមានផ្ទះឈើចាស់ទ្រុឌទ្រោម១ខ្នង ដែលគេដឹងលឺថាជាផ្ទះរបស់អតីតគ្រូសីលដ៏ល្បី១រូប។ មនុស្សម្នាក្នុងភូមិមិនហ៊ានដើរកាត់ទេមិនថាយប់ឬថ្ងៃឡើយ សូម្បីតែពេលគ្រូសីលិ៍នោះនៅមានជីវិត ក៏គេញញើតនឹងដើរដែរ ចុះទម្រាំពេលនេះគាត់ ស្លា​ប់ ទៀត តើអ្នកណាហ៊ានដើរកាត់នោះ ម្យ៉ាងទៀតកុំថាឡើយមនុស្សសូម្បីសត្វក៏មិនមានដែរនៅម្ដុំនោះនឹង។

ដំបូងឡើយការគ្រូសីលទើប ស្លា ប់ ដំបូងៗក៏មានមនុស្សធ្លាប់ដើរកាត់ដែរ តែពួកគេត្រូវបាក់ស្បាតរត់គ្រប់គ្នា ព្រោះពួកគេតែងលឺសម្លេងឈ្លោះគ្នា ចេញពីផ្ទះ១នេះ មានសម្លេងប្រុស សម្លេងស្រីក៏មាន ពេលខ្លះក៏មានលឺសម្លេងបំពេរកូន ល្វើយៗ ហើយពេលខ្លះក៏លឺសម្លេងឈ្លោះគ្នា អ្នកខ្លះគឺលឺសម្លេងយំទារនំចំណីអាហារផ្សេងៗ ហើយពេលខ្លះក៏លឺសម្លេងស្រែកខ្លាំងៗថាឲ្យស្ងាត់ចេញពីផ្ទះនេះផងដែរ ។

បើអ្នកដែរដើរព្រៃយប់ដើម្បីចាប់សត្វវិញ គេតែងនិយាយថាឃើញភ្លើងហោះជាច្រើនជុំវិញផ្ទះ ក្រឡឹងចុះឡើងរាល់យប់លុះដល់ម៉ោងទៀបភ្លឺទើបភ្លើងទាំងនោះហោះចូលផ្ទះបាត់ ។

ថ្ងៃមួយម៉ោងប្រហែល៣រសៀល ក្មេងៗមកពីភ្នំពេញដែលវាបានតាមឪពុកម្ដាយវាមកលេងបងប្អូននៅភូមិនេះក៏រត់លេងបិទពួន មានក្មេងម្នាក់រត់ចុះឡើងកាន់តែឆ្ងាញ់វាក៏រត់មកដល់ផ្ទះនេះ ដោយឃើញផ្ទះនេះស្ងាត់ វាក៏ឡើងទៅពួន ពេលនោះគេក៏បានលឺសម្លេងវាស្រែកយំឡើងលាន់លឺពេញព្រៃ

ភ្លាមៗនោះក្មេងៗដទៃទៀត ក៏បានរត់មកប្រាប់ចាស់ៗព្រមទាំងឪពុកម្ដាយក្មេងនោះ អ្នកភូមិលឺហើយខ្លាចរអារគ្រប់គ្នា គេមិនចង់ហ៊ានទៅទេ ដោយសារតែឪពុកម្ដាយក្មេងនោះអង្វរពេក ពួកគាត់ក៏សម្រេចចិត្តនាំទៅផ្ទះចាស់នោះ គ្រាន់តែដើរកាត់ម្ដុំផ្ទះនោះភ្លាម

ហាក់ដូចជាដើរចូលក្នុងល្អាងទឹកកកចឹង សភាពជុំវិញនោះគឺត្រជាក់ស្រឹបឡើងព្រឺរឆ្អឹងខ្នង សូម្បីតែខែនេះគឺជាខែក្ដៅក៏ដោយ ពួកគាត់ដើរចូលកាន់តែជិតភាពត្រជាក់កាន់តែខ្លាំង រហូតព្រឺរោម គ្រប់ៗគ្នា ម្នាក់ៗលេបទឹកមាត់ក្អឹកបំបាត់ការភ័យខ្លាច

ពេលនេះពួកគេបានដើរមកដល់មាត់ជណ្ដើរ បម្រុងនឹងឡើង តែសភាពជណ្ដើរគឺរាងទ្រុឌទ្រោមបន្តិច ចឹងមិនអាចឡើងបានទាំងអស់ទេ ដោយសារឪពុកក្មេងនោះគឺជាទាហ៊ានចឹងគាត់រាងក្លាហាន និងដើម្បីជួយកូនគាត់ផង គាត់សម្រេចចិត្តឡើងទៅតែឯង

គាត់បើកទ្វារ ចូលទៅក៏ឃើញកូនប្រុសរបស់គាត់ដេកសន្លប់នៅនឹង កណ្ដាលផ្ទះ គាត់ក៏បានលើកបីវាចេញមក ពេលនោះផ្ទះក៏រង្គើរ ដូចចង់រលំ ដើមឈើដែលនៅម្ដុំនោះក៏បោកបក់ដូចមានព្យុះ មនុស្សម្នាចាប់ផ្ដើមរត់ដោយការភ័យខ្លាចបែកខ្ញែកគ្នាអស់រលីង ទម្រាំម្នាក់ៗមកដល់ភូមិមេឃឡើងងងឹតហើយ

ឪពុករបស់ក្មេងងនោះបានបីកូនរបស់ខ្លួនមកដាក់ដេក តែសភាពក្មេងនោះគឺរវើរវាយ ស្រែកយំ ដោយការភ័យខ្លាច អ្នកភូមិបានឲ្យគាត់នាំទៅវត្តដើម្បីឲ្យលោកស្រោចទឹក និងបណ្ដេញខ្មោចបិសាច ពេលនោះគាត់ក៏ធ្វើតាម ។

ទៅដល់វត្ត លោកមានសង្ឃដីកាថា ផ្ទះនោះមានវិញ្ញាណខ្មោចច្រើនណាស់ ដែលពីមុនគឺគ្រូខ្មោចនោះចិញ្ចឹមទុកលុះដល់គ្រូខ្មោច ស្លា ប់ ទៅ វិញ្ញាណទាំងនោះក៏ឃុំជាប់ក្នុងផ្ទះនោះចេញទៅណាមិនរួច

លោកមានសង្ឃដីកាបន្ថែមថា បើមានមនុស្សមានរបស់ស័ក្តិសិទ្ធិ និងមានអំណាច អាចសង្រ្គោះព្រលឹងខ្មោចនោះបាន នោះវិញ្ញាណអស់នោះនឹងអាចបានទៅចាប់ជាតិរកភពថ្មី

ពេលនោះឪពុកក្មេងនោះគិតថាខ្លួនមានរបស់ស័ក្តិសិទ្ធិជាច្រើន ដែលសល់តាំងពីខ្មោចឪពុកគាត់បន្សល់ គួបផ្សំនឹង គាត់ស្វែងរកបន្ថែម ហើយថ្មីៗនេះមានព្រះសង្ឃចំណាស់១អង្គបានប្រគល់នាងពួនឲ្យគាត់ទៀត គាត់ក៏សម្រេចចិត្តដុតផ្ទះនោះចោលតែម្ដងដើម្បីកុំឲ្យមានការលំបាកដល់អ្នកភូមិ

ព្រមទាំងឲ្យខ្មោចទាំងនោះបានទៅចាប់ជាតិផង គាត់បានលាព្រះសង្ឃដើម្បីធ្វើពិធីនេះ ពេលនោះ ព្រះសង្ឃជាចៅអធិការក៏បានឲ្យព្រះសង្ឃ១ចំនួន ទៅតាមដើម្បីសូត្រធម៌ឧទ្ទិសដល់វិញ្ញាណទាំងអស់នោះផងដែរ ព្រមទាំងអ្នកភូមិជាច្រើនទៀត ។

ពេលនេះអ្នកភូមិបានជុំគ្នាអស់ហើយនៅមុខផ្ទះចំណាស់នោះ ក្រោមរស្មីន័យដួងខែ ឪពុកក្មេងនោះឈរនាំមុខដោយភាពអង់អាច និងក្លាហាន ដៃរបស់ឪពុកក្មេងនោះកាន់គប់ភ្លើង១ នឹងដៃ ឯដៃម្ខាងទៀត កាត់បន្តោងខ្សែ.ក មានរូបព្រះ និងចែកាច់ជាច្រើនក្នុងដៃ

គាត់ស្មិនស្មាតសូត្របាលី១សន្ទុះក៏បោះគប់ភ្លើងចូលទៅ ពេលនោះព្រះសង្ឃក៏ចាប់ផ្ដើមសូត្រធម៌ដែរ សម្លេងស្រែកដ៏គ្រលួចបានលាន់លឺឡើងចេញពីក្នុងផ្ទះនោះ ធ្វើឲ្យអ្នកភូមិខ្លាចរអារជាខ្លាំង ពួកគេបានទាញទ្វារបង្អួចបិទគ្រប់ៗផ្ទះ ឯអ្នកនៅកន្លែងកើតហេតុ ឈរស្ទើរមិនរួចញ័រជើងគ្រប់ៗគ្នា

ពេលនោះ សម្រែកលាន់លឺកាន់តែខ្លាំង ហើយក៏មានដុំភ្លើងហោះចេញមកជាច្រើនពេញព្រៃ បើមើលពីលើទៅដូចជា ភ្លើងឆេះព្រៃចឹង សម្លេងព្រះសង្ឃសូត្រធម៌នៅតែបន្តហូរហែររហូតភ្លើងរលត់ ហើយព្រៃទាំងមូលក៏ប្រែស្ងប់ស្ងាត់ លែងមនសម្រែកអ្វីទាំងអស់ ។ ស្អែកឡើងអ្នកភូមិបានប្រមូលមតិគ្នាធ្វើបុណ្យឧទ្ទិសឲ្យព្រលឹងខ្មោចទាំងនោះឲ្យទៅកាន់សុគតិភព ទៅហោង ៕