មិននឹកស្មានថាតារា សិ ច ស៊ី Kitty Zhang ជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ តែជីវិតពិតគាត់អភ័ព្វដល់ម្លឹង (មានវីដេអូ)

ប្លែកៗ
Spread the love

យើងខ្ញុំជឿជាក់ថា សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យភាពយន្តចិន ជាពិសេសរឿងរបស់លោក Chiau Sing Chi (ទិនហ្វី) បងប្អូនច្បាស់ជាស្គាល់ តារាស្រីរូបនេះជាក់ជាមិនខាន។

គាត់មានឈ្មោះថា Zhang Yuqi ឬ Kitty Zhang អាយុ ៣៣ ឆ្នាំ អ្នកនាងគឺជាតារាសម្តែង និងជាតារាម៉ូដែលលំដាប់ជួរមុខរបស់ប្រទេសចិន អ្នកនាងត្រូវបានគេស្គាល់ក្នុងនាមជាតួសម្តែង “អ្នកគ្រូ Yian” នៅក្នុងខ្សែភាពយន្ត CJ7 ដឹកនាំដោយលោកទិន​ហ្វី ។

នៅមិនទាន់អស់ទេ ក្រោយមកគាត់ក៏លេចមុខនៅក្នុងខ្សែភាពយន្ត ដែលដឹកនាំដោយលោក ទិនហ្វីម្តងទៀត ហើយក៏ទទួលបានភាពល្បីល្បាញមិនចាញ់រឿងទី ១ ប៉ុន្មានដែរ នោះគឺរឿង “The Mermaid” ។

ហើយក្រៅពីការងារសម្តែងដ៏ប៉ិនប្រសព្វ អ្នកនាង Zhang Yuqi ក៏បានថតម៉ូតបែបសិចស៊ីបះសក់ បញ្ចេញរាងកាយយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រមួយចំនួនរំជើបរំជួលពេលបានឃើញទៀតផង ។

បើទោះជាខ្សែជីវិតនៅក្នុងវិស័យសិល្បៈរបស់គាត់ជោគជ័យក៏ពិតមែន តែក្នុងជីវិតស្នេហាគាត់ហាក់មិនទទួលជោគជ័យទេ ដោយសារតែគាត់ធ្លាប់លែងលះជាមួយស្វាមីដល់ទៅ ២ ដង ។

ទៀតសោត អ្នកនាង Yuqi ក៏ត្រូវបានអ្នកគាំទ្រ ទទួលស្គាល់ដែរថា ក្រៅពីមានសម្រស់ស្រស់ស្អាតទាក់ទាញហើយ អ្នកនាងក៏មិនជាស្លូតប៉ុន្មានដែរ ព្រោះកាលពីឆ្នាំ ២០១៨ មានលេចឮព័ត៌មានថា អ្នកនាងធ្លាប់ឈ្លោះប្រកែកជាមួយ អតីតស្វាមីឈ្មោះ Yuan ba Yuan ដែលជាអ្នកជំនួញ ខ្លាំងរហូតឈានដល់ការធ្វើឲ្យអតីតស្វាមីរងរបួសដល់ទៅ ២ ចំណុចទៀតផង ។

មូលហេតុបែកគ្នានាពេលនោះ មានពាក្យនិយាយតៗគ្នាមិនផ្លូវការថា ខាងអតីតស្វាមីរបស់នាងគឺជាអ្នកមានក្លែងក្លាយ រៀបចំឈុតឆាកជាអ្នកមានមកបោកប្រាស់នាង ហើយពេលនាងសុំលែងលះខាងប្រុសក៏ទាមទារសំណងពីខាងស្រី បើមិនដូច្នោះទេរូបគេនឹងមិនព្រមលែងលះទេ ម្ល៉ោះហើយទើបឈានដល់ការឈ្លោះប្រកែកគ្នាខ្លាំងដូច្នេះ ។

យ៉ាងណាមិញ បន្ទាប់ពីជីវិតស្នេហារបស់នាងបានចប់សព្វគ្រប់ មានបណ្តាអ្នកគាំទ្រជាច្រើន បានបង្ហាញពីការអាណិតអាសូរចំពោះតារាស្រីរូបនេះ ដែលត្រូវមកជួបរឿងមិនសមប្រកបដូច្នេះ ហើយក៏កាន់តែអាណិតអាសូរអ្នកនាងបន្ថែមទៀត គឺនៅពេលដែលនាងត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនភ្លោះរបស់ខ្លួនតែម្នាក់ឯង ៕

ប្រភព៖ Mgronline, Kapook