ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មី ២២០ នាក់ ស្លា-ប់ ២៣ នាក់ និងជាសះស្បើយដល់ទៅ ៥៣៧ នាក់

Uncategorized សុខភាព និងកីឡា
Spread the love

នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺ​កូវីដ-១៩ ​ឱ្យបានដឹងថា ​កម្ពុជាបានរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​-១​៩ ​ចំនួន ២២០ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ​ដែលក្នុងនោះមានករណីនាំចូល​ពីបរទេសចំនួន​ ១៧ នាក់។

 

បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យ​បានរកឃើញ​មានអ្នកជំងឺកូវីដ-១៩ ​ស្លាប់ចំនួន ២៣ នាក់ ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ចំនួន ៥៣៧ នាក់ ​បានជាសះស្បើយពេញលេញ និង ​ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៤,៥៧១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១០៧,៣៧៦ នាក់
– អ្នកស្លាប់មានចំនួនសរុប ២,៤៨២ នាក់។

គួរបញ្ជាក់ដែលថា ទ្ធផលនេះគឺគិតតែចំនួនអ្នកឆ្លងថ្មីដែលបានពិនិត្យសំណាកដោយម៉ាស៊ីន CPR តែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖

ប្រភព: ប្រជាប្រិយ