ជូត​ទឹក​ម៉ាស៊ីនត្រជាក់ បែរជា​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់ ភ្លាមៗ​នៅ​កន្លែង

ប្លែកៗ ប្លែកៗ និងចំណេះដឹង ពត៌មានជាតិ
Spread the love

ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​ឆ្លង​ចរន្តអគ្គិសនី ឆក់​ស្លាប់​ភ្លាមៗ នៅ​កន្លែង ដោយសារតែ​បុរស​នោះ បាន​ជូត​ទឹក ម៉ា​សុនី​ត្រជាក់ បំពាក់​នៅលើ​ជាន់​ទី​១ ដែល​ហៀរ​ទឹក​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នៅផ្ទះ​លេខ​២៤​សេ ផ្លូវ​បេតុង លេខ​២ បុរី​ឡុង​នី ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរសរងគ្រោះ ឈ្មោះ យ៉ាន់ ប្រសិទ្ធ អាយុ​៣៤​ឆ្នាំ មុខរបរ បុគ្គលិក​ធនាគារ មាន​ប្រពន្ធ ជា​បុគ្គលិក​ធនាគារ ជាមួយគ្នា រស់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

​តាម​ការបំភ្លឺ​ពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្បាលម៉ាស៊ីន​ត្រជាក់ ដែល​ចាប់​បំពាក់ នៅលើ​ជាន់​ទី​១ ដាក់​នៅ​យ៉​ខាងមុខ មាន​ហៀរ​ទឹក​កក្លាក់ មកលើ​ឥដ្ឋ ។ ឃើញ​ដូច្នោះ​ជនរងគ្រោះ ឡើងទៅ​ជូត ដោយ​បាត់​យូរពេក ម្យ៉ាង​ដល់​ម៉ោង ហូបបាយ​ផង ក្រុមគ្រួសារ ក៏​ឡើង​ទៅតាម​ហៅ ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់ ទៅហើយ ។​

​ក្រោយ​កើតហេតុ ករណី​ឆក់​ចរន្ត​ភ្លើង​ម៉ាស៊ីនត្រជាក់​ស្លាប់ ត្រូវបាន​សមត្ថកិច្ច ចុះទៅពិនិត្យ គ្រូពេទ្យ​យក​សំណាក​តេស្ត ហើយ​ក្រុមគ្រួសារ ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ ជាក់ស្តែង ជនរងគ្រោះ ស្លាប់​ដោយ​ខ្លួនឯង ទើប​សមត្ថកិច្ច​ធ្វើឯកសារ ប្រគល់​សព​ជូន ក្រុមគ្រួសារ​៕

ប្រភព៖ រស្មីកម្ពុជា