ក្មេងប្រុសអាយុ២ឆ្នាំម្នាក់លង់ទឹកស្លា.ប់ ខណ:ម្តាយ ជាប់រវល់មើលកូនស្រី​ ដែលកំពុងមានជំងឺប្រចាំកាយ

ពត៌មានជាតិ
Spread the love

ភ្នំពេញ ៖ ក្មេងប្រុសអាយុ២ខួបម្នាក់ ខណ:ឪពុកម្ដាយភ្លេចខ្លួន មកលេងទឹកព្រែកលង់ស្លា.ប់ យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣នឹង៣០ នាទីរសៀលថ្ងៃទី ១០ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចទឹកព្រែក ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះឈ្មោះ សេង បុត្រ អាយុ២ខួប រស់នៅជាមួយម្ដាយ នៅទីតាំងកើតហេតុខាងលើ ។

បើយោងតាមប្រភពព័ត៌មានពី ម្តាយមីង របស់ក្មេងរងគ្រោះ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ម្ដាយបាត់កូនរបស់ខ្លួនមិនឃើញមកផ្ទះ ក៏ដើររកនៅផ្ទះអ្នកជិតខាងនោះក៏ឃើញកូនរបស់ខ្លួនកំពុងតែអង្គុយ ក៏បានហៅកូនរបស់ខ្លួនមកផ្ទះវិញ ក្រោយមកដោយម្ដាយជាប់រវល់មើលថែកូនច្បង ដែលមានជំងឺប្រចាំកាយ ក៏ម្តាយមិនបានចាប់អារម្មណ៍ ស្មានតែកូនរបស់ខ្លួននៅជាមួយ លុះមួយសន្ទុះក្រោយមក ដោយបាត់កូនយូរមិនឃើញ នាំគ្នាដើររកតែរកមិនឃើញក៏ដើររកនៅទឹកខាងមុខផ្ទះ ទើបប្រទះឃើញកូនលង់ទឹកស្លា.ប់បាត់ទៅហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់នឹងធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​មកត្រួតពិនិត្យសពក្មេងរងគ្រោះខាងលើ នឹងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិចាត់ចែងយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ CEN