មួយក្បាលទៀតហើយ!! សត្វខ្ទីងមួយក្បាលទៀត ត្រូវព្រានព្រៃសម្លាប់

ពត៌មានជាតិ
Spread the love

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន សម្ដែងការសោកស្ដាយ ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលទៀត បន្ទាប់ពីព្រានព្រៃសម្លាប់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចព្រៃសហគមន៍វាលកន្សែង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់កម្ពុជាថ្មី ថា មន្រ្តីបានប្រទះឃើញសាកសពសត្វខ្ទីងនេះ នៅចំណុចព្រៃសហគមន៍វាលកន្សែង កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ ។លោកថា នេះជាសពសត្វខ្ទីងដ៏កម្រ ដែលត្រូវបានព្រានព្រៃសម្លាប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះ បានអំពាវនាវដល់ពលរដ្ឋឲ្យបរបាញ់សត្វព្រៃ ឈប់ទទួលទានសាច់សត្វព្រៃ និងចូលរួមការពារថែរក្សាទាំងអស់គ្នា ។ជាបន្តបន្ទាប់គេបានប្រទះឃើញសាកសពសត្វដ៏កម្រនៅចំណុចព្រៃព្រះរការ ស្ថិតក្នុងខេត្តព្រះវិហារ និងនៅឧទ្យានជាតិភ្នំក្រវ៉ាញខាងត្បូងផងដែរ។កាលពីឆ្នាំ២០១៩កន្លងទៅ មន្ត្រីក្រសួងបរិស្ថាន បានចុះល្បាតក្នុងតំបន់ព្រៃការពារ និងបានដោះអន្ទាក់ដាក់សត្វបានជាង២ម៉ឺនអន្ទាក់ ខណៈរយៈពេល៤ខែ នាឆ្នាំ២០២០នេះ មន្រ្តីក៏បានដោះអន្ទាក់ចំនួនជាង១ម៉ឺនអន្ទាក់ផងដែរ៕ប្រភព៖ kampucheathmey.com

 

Leave a Reply

Your email address will not be published. Required fields are marked *