សង្វេគណាស់! រៀបការបានមួយថ្ងៃ ស្អែកឡើងឆក់ខ្សែភ្លើងស្លាប់ចោលភរិយាទើបរៀបការថ្មីថ្មោង

ពត៌មានជាតិ
Spread the love

ជារឿងសោកសៅជាទីបំផុត បានកើតឡើងចំពោះបុរសម្នាក់ ដោយគាត់បានទទួល មរណភាពកាលពីព្រឹកមិញនេះ វេលាម៉ោង ១១ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅភូមិដូនទួត ឃុំគុស ស្រុកត្រាំកក់ ដែលជាហេតុធ្វើឲ្យភរិយារបស់គាត់ រួមនឹងក្រុមគ្រួសារទាំងមូលមានទុក្ខជាទម្ងន់ សឹងតែមិនអាចទទួលយកបាន ព្រោះវាពិតជាលឿនពេកហើយ។

នេះបើយោងតាម Account Facebook ឈ្មោះ Nhet Sreyleap ត្រូវជាភរិយានៃ ស ព បានបង្ហោះសារមួយឃ្លា ដែលមានខ្លឹមសារថា៖”បងចាកចេញលឿនពេកហើយ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ប្រាថ្នាជួបបងគ្រប់ៗជាតិជាប្តីប្រពន្ធនឹងគ្នាទៀត អរគុណសម្រាប់ក្តីស្រលាញ់គ្រប់យ៉ាង អូនដឹងថាបងស្រលាញ់អូនខ្លាំងណាស់ ហើយអូនក៏ស្រលាញ់បងខ្លាំងដែរ។ បើយើងមានកូន អូននឹងថែរក្សាកូនយើងឲ្យបានល្អបំផុត កុំបារម្ភអីបងសម្លាញ់។ គាត់ ឆ ក់ ខ្សែភ្លើង ម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០”។

គួរបញ្ចាក់ផងដែរថា ជនរងគ្រោះទើបតែរៀបមង្គលការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លុះមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក៏បានជូបឧបទ្ទិវហេតុ ឆក់ ខ្សែភ្លើង ស្លា ប់ នៅវេលាម៉ោង១១ព្រឹក ស្ថិតនៅភូមិដូនទួត​ ឃុំញ៉ែងញ៉ង​ ស្រុកត្រាំកក់​ ខេត្តតាកែវ ។ ក្រោយទទួលបានដំណឹងមរណភាពនេះរួចមក ធ្វើឲ្យមហាជនជាច្រើន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ ស ព ដែលជួបរឿងអកុសលបែបនេះ ហើយក៏បាននាំគ្នាចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំមួយនេះផងដែរ៕ប្រភព៖​ chekchay-all.com

 

Leave a Reply

Your email address will not be published. Required fields are marked *