មិនគួរឲ្យជឿ! នារីម្នាក់មានទេពកោសល្យខ្លាំងអាចគូររូបគំនូរដោយប្រើតែដោយប្រើម្រាបពីរនៃជើងស្តាំនាងតែប៉ុណ្ណោះ

ពត៌មានអន្តរជាតិ
Spread the love

ជាការពិតណាស់ដែលថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងដោយ Fateme Hamami Nasrabadi មានអាយុ ២៨ឆ្នាំ នាងជាជនជាតិអ៊ីរ៉ង់ នាងមានអាការៈបែបនេះតាំងពីកំណើតមកម្ល៉េះ ។ នាងមានជំនាញជាអ្នកគូរ ដោយប្រើនូវម្រាមពីរ នៃជើងស្តាំរបស់នាង ។កន្លងមកនាងធ្លាប់បានគូររូបតារាល្បីៗជាច្រើន ជាពិសេសកំពូលតារាបាល់ទាត់ដ៏ល្បី2រូបគី Cristiano Ronaldo និង Lionel Messi ហើយថែមទាំងទទួលបានការណាត់ជួបសំខាន់មួយផងដែរពី

តារាបាល់ទាត់ជនជាតិ ព័រទុយហ្គាល់គឺលោក Cristiano Ronaldo។យោងតាមសម្តីរបស់ Fateme បានអោយដឹងថា Cristiano Ronaldo ចង់មកសួរសិខទុក្ខនាង និងមើលពីការងារគូររបស់នាង បើសិនលោកបានមកដល់ប្រទេសអ៊ីរ៉ង់នោះ។Fateme បានចូលរួមតាំងពិព័រណ៍ជាច្រើនដងនៃស្នាដៃរបស់នាង នៅជុំវិញទីក្រុងអេរ៉ង់ ប្រទេសអ៊ីរ៉ង់ គឺដោយសារនាងមានក្តីស្រម៉ៃ ចង់ក្លាយជាវិចិត្រសាលដ៏ល្បីមួយរូបនៅលើពិភពលោក ។ចុងក្រោយ Fateme បាននិយាយថា «ខ្ញុំចង់ក្លាយជាមនុស្សល្បីល្បាញដូច្នេះមនុស្សគ្រប់គ្នាដែលមកប្រទេសអ៊ីរ៉ង់ នឹងមករកខ្ញុំហើយមើលការងាររបស់ខ្ញុំ” ៕ប្រភព៖ហ្វេសប៊ុក

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *