អស់ទាស់!រដ្ឋបាលរាជធានីភ្នំពេញ យកម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីបោសនៅ…

ពត៌មានជាតិ
Spread the love

ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ ដើម្បីបោសសំអាតនៅតាមផ្លូវ និងតាមសួរច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។

បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “រដ្ឋបាលរាជធានីភ្នំពេញ បានសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនទាំងពីរ គ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ”៕ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

 

Leave a Reply

Your email address will not be published. Required fields are marked *