ទប់ទឹកភ្នែកមិនជាប់! សុខៗ ស្រាប់តែ Love Riya ស្រក់ទឹកភ្នែកឱបម្តាយ ខណៈម្តាយកំពុងឈឺ ព្រមទាំងក្រាបសំពះ សុំរឿងមួយ….

ពត៌មានជាតិ
Spread the love

មហាជនទូទៅ ជាពិសេសអ្នកដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya នោះ ដែលកំពុងតែទទួលជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ។ហើយពេលថ្មីៗនេះទៀត Love Riya បានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនឹងទិញក្នុងពេលឆាប់ៗនេះហើយ សម្រាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួន។

ក្រៅពីមុខជំនួញដ៏ជោគជ័យ Riya ក៏ជាមនុស្សម្នាក់ចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ តាមរយៈការបង្ហាញឲ្យឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីកន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ ប្រិយមិត្តទូទៅមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ Riya សម្រក់ទឹកភ្នែកនៅមុខម្តាយ ព្រមទាំងសំពះសុំរឿងមួយ។

Love Riya បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តជាខ្លាំង ហើយចូល comment ថា ៖ កូនល្អត្រូវតែបែបនេះ, ជូនពរអ៊ុំស្រី មានសុខភាពល្អហើយអាយុវែង, ទប់ទឹកភ្នែកមិនបានទេ ខ្ញុំយំដែរហេីយ រំភើបណាស់, មនុស្សខុសហើយចេះដឹងខ្លួនទើបល្អ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕ប្រភព៖ chekchay-all.com

Leave a Reply

Your email address will not be published. Required fields are marked *