​​ក្តៅៗ! ស្ត្រីខ្មែរអាមេរិកាំង ដែល​​​​​រត់គេច ពីទីតាំង​ធ្វើចត្តាឡីស័ក ស្ថិតក្នុងចំណោមអ្នកធ្វើដំណើរ​​​ដែលមានអ្នក​ផ្ទុក​កូវីដ-១៩ ​​ចំនួន៥​​នាក់​ ​

ពត៌មានជាតិ
Spread the love

ភ្នំពេញ ៖ ​ស្ត្រីជន​​ជាតិខ្មែរ-អាមេរិក​កាំងម្នាក់ ឈ្មោះ​ VIRA ROSE អាយុ​៣៦ ឆ្នាំ​ ដែលបានរត់​ចេញ​ពីទីតាំង​ធ្វើ​ចត្តាឡីស័ក​ គឺស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​៧៧នាក់ មកពីសហរដ្ឋអាមេរិក ​ដែល​​ចាក​​​ចេញ​ពី​​សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅ​សាធារណរដ្ឋកូរ៉េ ហើយ​​​ចំណោម​​អ្នក​ដំណើរទាំង​នោះ ​មាន​​​​វិជ្ជមានកូវីដ-១៩ ​​ចំនួន៥​​នាក់ ផងដែរ​។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង​ថា ​ ស្ត្រីខ្មែរ​អាមេរិកាំង ដែល​បាន​រត់​ចេញពីទីតាំងធ្វើចត្តាឡីស័ក​​​ ក្នុង​សណ្ឋាគារ​មួយ នារាជធានីភ្នំពេញ​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកដំណើរ ដែលចាក​ចេញពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅ​សាធារណ​រដ្ឋកូរ៉េ ហើយស្ថិតនៅក្នុង​ក្រុមអ្នកដំណើរ ដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជូន​ព័ត៌មានមកក្រសួងសុខាភិបាល ថា មន្ត្រីការទូតរបស់ខ្លួនចំនួនពីរនាក់ មានវិជ្ជមាន​កូវីដ-១៩ ហើយ​ស្ត្រីដែលបានរត់ចេញនេះធ្វើតេស្តឃើញអវិជ្ជមាន​ ប៉ុន្តែទោះបីធ្វើ​តេស្ត​អវិជ្ជមានក្តី គាត់​ចាំបាច់​ត្រូវ​តែធ្វើចត្តាឡីស័ក​ ឱ្យគ្រប់ចំនួន១៤ថ្ងៃសិន ហើយខណៈដែល​គាត់រត់​ចេញនេះ ​ក្រុមគ្រូពេទ្យ​ក៏​កំពុង​តាមដានសុខភាព​របស់គាត់ផងដែរ។​

បើតាមលោកស្រី ឱ វណ្ណឌីន ​បញ្ហាហានិភ័យ ដោយសារជំងឺ Covid-19 នេះ យើង​មិនអាចមើល​រំលងបានទេ ពីព្រោះវាអាចចម្លងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង​ទាំងអស់​។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែធ្វើការប្រុងប្រយ័ត្ន ហើយ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់ និងកំភ្លេច​ការពារ​ខ្លួនពីជំងឺ Covid-19 ​នេះ ធ្វើដំណើរទៅទីណា ទៅកន្លែងណា ត្រូវតែ​អនុវត្តវិធានការការពារ​ខ្លួនជានិច្ច។

សូមបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាមេរិកាំង ដែលបានគិតចេញពីកន្លែងធ្វើចត្តាឡីស័ក និងទើបត្រូវ​បានរកឃើញ នៅខេត្តកំពង់ចាម គឺស្ថិតក្នុងចំណោមអ្នកដំណើរសរុបចំនួន៧៧ នាក់ ដែលធ្វើ​ដំណើរ​មកពីសហរដ្ឋអាមេរិក ដែលអ្នកដំណើរទាំងនោះ មានស្ត្រីចំនួន២៦នាក់ ក្មេងតូច២នាក់ កុមារ៤នាក់ និងបុរស៤០នាក់  ហើយក្នុងចំនួនសរុបនេះ មានជនជាតិចិនតៃវ៉ាន់ ចំនួន៣៦នាក់ ជនជាតិជប៉ុនម្នាក់ និងជនជាតិអាមេរិកាំង ចំនួន១៩នាក់ អ្នកដំណើរទាំងអស់បានមកដល់ មកដល់​ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុង​ជើងហោះហើរនោះ ក្រសួង​បានរក​ឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់​។

អ្នកដំណើរដែល​ធ្វើតេស្តអវិជ្ជមានទាំងអស់ ​ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤​ថ្ងៃ ដើម្បីតាម​ដានសុខភាព ក្នុងនោះមនុស្ស៨នាក់ ធ្វើចត្តា​ឡីស័ក​ នៅមណ្ឌលទ័ពអាកាស រាជធានីភ្នំពេញ ហើយ៦៦នាក់ ធ្វើចត្តាឡីស័ក​ នៅសណ្ឋាគារអូខេផាលេស រាជធានីភ្នំពេញ៕ប្រភព៖

ភ្នំពេញ ៖ ​ស្ត្រីជន​​ជាតិខ្មែរ-អាមេរិក​កាំងម្នាក់ ឈ្មោះ​ VIRA ROSE អាយុ​៣៦ ឆ្នាំ​ ដែលបានរត់​ចេញ​ពីទីតាំង​ធ្វើ​ចត្តាឡីស័ក​ គឺស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​៧៧នាក់ មកពីសហរដ្ឋអាមេរិក ​ដែល​​ចាក​​​ចេញ​ពី​​សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅ​សាធារណរដ្ឋកូរ៉េ ហើយ​​​ចំណោម​​អ្នក​ដំណើរទាំង​នោះ ​មាន​​​​វិជ្ជមានកូវីដ-១៩ ​​ចំនួន៥​​នាក់ ផងដែរ​។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង​ថា ​ ស្ត្រីខ្មែរ​អាមេរិកាំង ដែល​បាន​រត់​ចេញពីទីតាំងធ្វើចត្តាឡីស័ក​​​ ក្នុង​សណ្ឋាគារ​មួយ នារាជធានីភ្នំពេញ​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកដំណើរ ដែលចាក​ចេញពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅ​សាធារណ​រដ្ឋកូរ៉េ ហើយស្ថិតនៅក្នុង​ក្រុមអ្នកដំណើរ ដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជូន​ព័ត៌មានមកក្រសួងសុខាភិបាល ថា មន្ត្រីការទូតរបស់ខ្លួនចំនួនពីរនាក់ មានវិជ្ជមាន​កូវីដ-១៩ ហើយ​ស្ត្រីដែលបានរត់ចេញនេះធ្វើតេស្តឃើញអវិជ្ជមាន​ ប៉ុន្តែទោះបីធ្វើ​តេស្ត​អវិជ្ជមានក្តី គាត់​ចាំបាច់​ត្រូវ​តែធ្វើចត្តាឡីស័ក​ ឱ្យគ្រប់ចំនួន១៤ថ្ងៃសិន ហើយខណៈដែល​គាត់រត់​ចេញនេះ ​ក្រុមគ្រូពេទ្យ​ក៏​កំពុង​តាមដានសុខភាព​របស់គាត់ផងដែរ។​

បើតាមលោកស្រី ឱ វណ្ណឌីន ​បញ្ហាហានិភ័យ ដោយសារជំងឺ Covid-19 នេះ យើង​មិនអាចមើល​រំលងបានទេ ពីព្រោះវាអាចចម្លងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង​ទាំងអស់​។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែធ្វើការប្រុងប្រយ័ត្ន ហើយ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់ និងកំភ្លេច​ការពារ​ខ្លួនពីជំងឺ Covid-19 ​នេះ ធ្វើដំណើរទៅទីណា ទៅកន្លែងណា ត្រូវតែ​អនុវត្តវិធានការការពារ​ខ្លួនជានិច្ច។

សូមបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាមេរិកាំង ដែលបានគិតចេញពីកន្លែងធ្វើចត្តាឡីស័ក និងទើបត្រូវ​បានរកឃើញ នៅខេត្តកំពង់ចាម គឺស្ថិតក្នុងចំណោមអ្នកដំណើរសរុបចំនួន៧៧ នាក់ ដែលធ្វើ​ដំណើរ​មកពីសហរដ្ឋអាមេរិក ដែលអ្នកដំណើរទាំងនោះ មានស្ត្រីចំនួន២៦នាក់ ក្មេងតូច២នាក់ កុមារ៤នាក់ និងបុរស៤០នាក់  ហើយក្នុងចំនួនសរុបនេះ មានជនជាតិចិនតៃវ៉ាន់ ចំនួន៣៦នាក់ ជនជាតិជប៉ុនម្នាក់ និងជនជាតិអាមេរិកាំង ចំនួន១៩នាក់ អ្នកដំណើរទាំងអស់បានមកដល់ មកដល់​ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុង​ជើងហោះហើរនោះ ក្រសួង​បានរក​ឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់​។

អ្នកដំណើរដែល​ធ្វើតេស្តអវិជ្ជមានទាំងអស់ ​ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤​ថ្ងៃ ដើម្បីតាម​ដានសុខភាព ក្នុងនោះមនុស្ស៨នាក់ ធ្វើចត្តា​ឡីស័ក​ នៅមណ្ឌលទ័ពអាកាស រាជធានីភ្នំពេញ ហើយ៦៦នាក់ ធ្វើចត្តាឡីស័ក​ នៅសណ្ឋាគារអូខេផាលេស រាជធានីភ្នំពេញ៕ប្រភព៖ kampucheathmey.com

Leave a Reply

Your email address will not be published. Required fields are marked *