Breaking News!សម្ដេចតេជោ ហ៊ុន សែន គ្រោងដាក់ចេញវិធានការបន្ទាន់ បិទការធ្វើដំណើរឆ្លងស្រុក/ខេត្ត ទូទាំងប្រទេសចាប់ពីចុងសប្ដាហ៍នេះ

ពត៌មានជាតិ
Spread the love

ភ្នំពេញ ៖ ជាការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការប្រជុំបន្ទាន់ពាក់ព័ន្ធទៅនឹងវិធានការ និងការទប់ស្កាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយតម្រូវឱ្យមានការបិទការធ្វើដំណើរឆ្លងស្រុក/ខេត្ត ដោយអនុវត្តចាប់ពីចុងសប្ដាហ៍នេះរហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។តាមរយៈសារជាសំឡេងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំស្នើឱ្យមានការប្រជុំបន្ទាន់ ដែលដឹកនាំដោយសម្ដេចក្រឡាហោម ពាក់ព័ន្ធទៅនឹងសំខាន់ គឺថាដោយសារតែមានបងប្អូនកម្មករមួយចំនួនហាក់ដូចជាមិនយល់ស្រប ចឹងខ្ញុំចង់ចេញបទបញ្ជាតាមរបៀបមួយ គឺថាហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយ ចាប់ពីថ្ងៃទី១២-១៦ ដោយសារតែបងប្អូនកម្មករមិនស្ដាប់បង្គាប់”។ជាមួយគ្នានេះសម្ដេចតេជោ ក៏បានសុំយោបល់ពីគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាគណៈកម្មការអចិន្ត្រៃយ៍ ថាតើគួរចេញបទបញ្ជាស្ដីពីការផ្អាកការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២០ គឺមិនអនុញ្ញាតឱ្យរថយន្តចេញ។

សម្ដេចតេជោ បានបញ្ជាក់ថា “រឿងនេះគឺសំខាន់ណាស់ បើបងប្អូនមិនស្ដាប់ចឹង យើងក៏មិនអាចធ្វើច្បាប់បន្ទាន់ដែរ ចឹងគឺសុំឱ្យមានការយកចិត្តទុកដាក់ និងឆ្លើយតបត្រឡប់មកខ្ញុំវិញ ហើយបើផ្តល់យោបល់បានហើយ គឺសុំសម្ដេចក្រឡាហោម និងឯកឧត្តម ប៊ិន ឈិន ធ្វើសេចក្ដីព្រៀងឱ្យខ្ញុំ ដើម្បីចុះហត្ថលេខា ចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅកាន់ខេត្តមួយ ហើយរថយន្តឈ្នួលទាំងអស់មិនឱ្យធ្វើដំណើរនៅក្នុងពេលហ្នឹង អាហ្នឹងគឺយើងយកវិធានការមួយជាក់លាក់ បើមិនចឹងគឺអន្តរាយស្រុកទេស”។

ការដាក់ចេញ និងកំណត់វិធានការធ្វើសេចក្ដីព្រៀងច្បាប់ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ស្រុក/ខេត្ត នេះ គឺបន្ទាន់សង្កេតឃើញថាមិនមានការឯកភាពទាំងស្រុកពីសំណាក់បងប្អូនកម្មករមួយចំនួនដែលនៅតែចង់ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានរដ្ឋាភិបាលធ្វើការលើកពេលឈប់សម្រាក ដោយតម្រូវឱ្យបំពេញការងារធម្មតា ក្នុងន័យព្រួយបារម្ភពីសុវត្ថិភាព និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលកមពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *