លោក ពេជ្រ ស្រស់៖ សូមបងប្អូនកម្មករមេត្តាគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់មេរោគCOVID-19 នៅកម្ពុជា

ពត៌មានជាតិ
Spread the love

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើសុំបងប្អូនកម្មករ មេត្តាគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់មេរោគCOVID-19 នៅកម្ពុជា ហើយក៏ថែរក្សាជីវិតបងប្អូនផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។សូមជម្រាបថា បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ–១៩ នៅក្នុងកាលៈទេសៈ ពិសេសនាបច្ចុប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូល ពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍ នៅក្នុងប្រទេស រាជរដ្ឋាភិបាលដាក់ចេញ នូវបទបញ្ជា ដូចខាងក្រោម ៖
ទី១–ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ ចេញ–ចូល រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ នោះទេ) ការធ្វើ ដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ទៀត។

បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង២៤ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។គ្រប់ក្រសួង–ស្ថាប័ន និងអាជ្ញាធរដែលមាន សម្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់!

សូមអានខ្លឹមសារទាំងស្រុងរបស់រាជរដ្ឋាភិបាលដែលមានភ្ជាប់ជូនខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *