ជួយស៊ែរម្នាក់មួយផងបងប្អូន! ម្ចាស់ហាងពេជ្រ និងមាស នៅផ្សារច្បារអំពៅ ប្រកាសស្វែងរក លោកអ៊ុំម្នាក់ ដែលបានទិញខ្សែក ហើយឲ្យលុយលើស ចំនួន…

ពត៌មានជាតិ
Spread the love

នៅថ្ងៃនេះមានអ៊ុំប្រុសម្នាក់ គាត់បានទៅទិញខ្សែ ហើយត្រូវថ្លៃគ្នាហើយ អ៊ុំប្រុសនោះ ក៏បានគិតលុយ ហើយក៏បានដើរចេញទៅ បន្ទាប់ពីនោះ មកស្រាប់តែម្ចាស់ហាង គាត់បានបង្ហោះសារតាមរក ព្រោះតែ អ៊ុំប្រុសរូបនោះ គាត់បានប្រគល់លុយលើសចំនួន១លានរៀល ជាចំនួនដែលច្រើនបំផុត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kim Hong diamond Jewelry បានបង្ហោះសាររូបភាព អមជាមួយសារយ៉ាងខ្លី ដើម្បីប្រកាសតាមរក អ៊ុំប្រុសនៅក្នុងរូបភាពនេះ ដើម្បីមកទទួលប្រាក់វិញផងដែរ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា”លោកពូ មកទិញខ្សែកអោយលុយខ្ញុំលើស 1លានរៀល ! បើសិនពូបានឃើញផុសនេះចាំមកយកលុយវិញផងពូ អរគុណ ! សូមបងប្អូនជួយ share អោយពូបានឃើញផង អរគុណច្រើន !ផ្សារច្បារអំពៅ ទូលេខ1″។

ដំណឹងមួយនេះត្រូវបានបងប្អូនជាច្រើន សម្តែងការរីករាយ និងសរសើរយ៉ាងខ្លាំងចំពោះម្ចាស់ ហាង ដែលបានធ្វើទង្វើរល្អមួយនេះ ព្រោះថាចំនួន ១លានរៀន ពីតជាច្រើនណាស់សម្រាប់អ្នកក្រដែលមានជីវភាពខ្សត់ខ្សោយ៕ប្រភព៖ Facebook

Leave a Reply

Your email address will not be published. Required fields are marked *