រំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានមកដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប នាំយកថវិកាផ្ទាល់ខ្លួនមកជូន នូវទឹកប្រាក់រហូតដល់…(មានវីដេអូ)

ពត៌មានជាតិ
Spread the love

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះសារមួយ បញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ លោកស្រី នឹងនាំថវិការហូតដល់ទៅ ៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក មកប្រគល់ជូន មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប។

លោកស្រី បានបន្ថែមថា ៖ “ស្អែកនេះ នាងខ្ញុំនឹងប្រគល់ថវិកា ៣ម៉ឺនដុល្លារ ជូនដល់​ពេទ្យ​គន្ធបុប្ផាទី៣ នៅសៀមរាប សង្ឃឹមថាអាចរួមចំណែកជួយដល់ក្មេងៗ នៅទីនោះ។

ខ្ញុំមិនដឹងថាមានក្មេងប៉ុន្មាននាក់ ធ្លាប់ឆ្លងកាត់ពេទ្យគន្ធបុប្ផាទេ គ្រាន់តែដឹងថា ឪពុកម្ដាយគ្រប់រូប ពេលកូនឈឺ ដឹងតែនឹកឃើញគន្ធបុប្ផាហើយ ។

ខ្ញុំទៅសៀមរាបប៉ុន្មានដង ឆ្លងកាត់ពេទ្យ ឃើញគេពរកូនចូលពេទ្យ ក៏ស្រណោះខ្លាំង ទឹកចិត្តជាម្ដាយ ជាឪពុក ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែសង្ឃឹមថាអាចរួមចំណែកខ្លះ តាមលទ្ធភាពដែលមាន។ មិនសន្យាថានឹងជួយគ្រប់គ្នាទេ តែនឹងព្យាយាមចែករំលែកជានិច្ច តាមអ្វីដែលខ្ញុំមាន”។

ដូចដែលបានសន្យា នៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ នេះ លោកស្រី បានអញ្ជើញមកដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប​ ហើយ។

លោកស្រី បានបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះ បានយកទឹកប្រាក់ ៣ម៉ឺនដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាទី៣ នៅសៀមរាបហើយ ជាកន្លែងសង្គ្រោះក្មេងៗរាប់មិនអស់ ហើយក៏សង្ឃឹមថាអាចរួមចំណែកបានខ្លះ។ប្រភព៖ Facebook

នាងខ្ញុំនិងស្វាមីបាននាំយកថវិការចំនួន32000$មកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

នាងខ្ញុំនិងស្វាមីបាននាំយកថវិការចំនួន32000$មកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

Posted by ទ្រី ដាណា Dana Try on Saturday, July 25, 2020

Leave a Reply

Your email address will not be published. Required fields are marked *