ថាមែនៗ! ទីបំផុតរកមុខឃើញហើយ អ្នកលួចដុតស្ពានចូលទៅផ្ទះ បេន គឺជាស្នាដៃរបស់…

ពត៌មានជាតិ
Spread the love

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ លោកតាន់គីមសួរក៏បានអះអាងដែរថា លោកស្គាល់អ្នកដែលលួចដុតស្ពាននោះហើយ៖ រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កានោះឲ្យចេញតែម្តង។ គំណិតដែលមានការឆ្នៃប្រឌិតបំផុត👍👍👍

Leave a Reply

Your email address will not be published. Required fields are marked *