លុយចូលហោប៉ាវចឹងហើយ៖ នាយរដ្ឋបាលព្រៃឈេឺស្រុកស្វាយលើ ឲ្យក្រុមឈ្មួញ ដឹកឈេឺខុសច្បាប់ ធ្វើសកម្មភាព ខុសច្បាប់បានដោយសេរី……

ពត៌មានជាតិ
Spread the love

ខេត្តសៀមរាប៖ យោងតាមគេហទំព័រនានាជាច្រើនក្នុងស្រុកជាពិសេសនៅក្នុងខេត្តសៀមរាបបានសរសេរថា នរណាៗគេក៏ស្គាល់យ៉ាងច្បាស់ថាមេ ឈ្មួញរកសុីប ទល្មើ សដឹកជញ្ជូនឈើខុ សច្បាប់ឈ្មោះលោក ពែក និងឈ្មោះលោក ហ្វុង ឆ្លងកាត់ស្រុកស្វាយលើ នៅតែបន្តធ្វើកម្មភាពដឹកជញ្ជូនឈើបានដោយរសេរី រីឯជំនាញសង្កាត់រដ្ឋបាលព្រៃឈេឺដែលមានលោក ម៉ែន វុទ្ធី ហៅឡយ មានតួនាទីជានាយសង្កាត់ នៅទឹកដីស្រុកស្វាយលេី

ដេកសង្ងំធ្វេីមិនដឹងមិនឮ ឬក៏ជាប់ពាក់ព័ន្ធជាមួយឈ្មួញខាងលើនេះទេដឹងបានជា មិនបង្ក្រាប ប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះមេ ឈ្មួញរកស៊ីដឹកជញ្ជូនប ទល្មើ សឈេីតាមគោយន្តកន្ត្រៃស្ទេីតែជារៀងរាល់យប់ក្នុងមួយយប់ៗ យ៉ាងហោចណាស់ក៏ឈេីបីទៅបួនគោយន្តកន្ត្រៃ ក្នុងគោយន្តនីមួយៗមានផ្ទុ កឈេីខុ សច្បាប់ ចំនួន៧ម៉ែត្រគូបទៅ៨ម៉ែត្រគូប។

គួរបញ្ជាក់ផងដែរថាចំពោះមេឈ្មួញទាំងពីររូបនេះជាក់ស្តែងកាលពីព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថាឈ្មួញដល្បីឈ្មោះ លោក ពេក និងឈ្មោះលោក ហ្វុង បាននិងកំពុងធ្វេីចរាចរដឹកជញ្ជូនឈេីខុសច្បាប់តាមគោយន្តកន្ត្រៃចំនួនបីគ្រឿងទៅបួនគ្រឿង ឆ្លងកាត់ទឹកដីស្រុកស្វាយលេី ចេញតាមច្រកផ្លូវភូមិចំរះទាំងកណ្តាលព្រឹក


ទៅចែកចាយតាមបណ្តាដេប៉ូនានាក្នុងស្រុកសូត្រនិគមន៍ ក្នុងឃុំតាយ៉ែក ករណីដឹកជញ្ជូននោះគឺមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្វាយលើ និងស្រុកសូទ្រនិគមន៍ ជាពិសេសលោក ម៉ែន វុទ្ធី ហៅ ឡយ ធ្វើការបង្ក្រាបឬក៏ទប់ស្កាត់ម្តងណាឡើយ បើទោះកន្លងមក បណ្តាញសារព័ត៍មាន ក្នុងស្រុកតែងតែធ្វើការចេញផ្សាយ

និងរិះគន់ ទៅលើឈ្មួញឈើខាងលើនេះក៍ដោយ ក៏ឈ្មួញឈេីទាំងពីរនាក់នេះមិនខ្ចីញញេីតបន្តិចណាសោះជាពិសេសកន្លងមក រដ្ឋាភិបាល តែងតែធ្វើការផ្សព្វផ្សាយនឹងហាមមិនឱ្យមានប ទល្មើ សបំផ្លាញព្រៃឈេីកើតឡើង ជាដាច់ខាត តែមន្ត្រីជំនាញនៅទីនោះហាក់បីដូចជាមិនយកចិត្តទុក្ខដាក់តាមបទបញ្ជាណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសោះឡើយ។

ក្នុងនោះផងដែរក៏មានការលើកឡើងពីមហាជនជាច្រើនថា ជារៀងរាល់ថ្ងៃមិនថាតែឈ្មួញឈ្មោះលោក ពែក និងឈ្មោះលោក ហ្វុង នោះទេគឺគេតែងតែសង្កេតឃើញមានក្រុមឈ្មួញដឹកជញ្ជូនឈើខុ សច្បាប់ផ្សេងៗដទៃទៀត តែងតែដឹកជញ្ជូនឆ្លងកាត់ស្រុកស្វាយលើ ជាហូរហែរដូចជាតាមរថយន្តសាំយ៉ុង រថយន្តកូរ៉េកែឆ្នៃ និងតាមគោយន្តកន្ត្រៃជាដើម៘

តែគេមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្ រាបនោះឡើយ ។ឯណាទៅច្បាប់ថែរក្សាការពារព្រៃឈើ ឯណាទៅបទបញ្ជារបស់មន្ត្រីថ្នាក់ជាតិ ហេតុអីក៏មន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើ មជ្ឈដ្ឋានទូទៅ បានដាក់ការស ង្ស័ យថា នេះប្រហែលជា សិល្បះ ចែក រំលេក ហួសព្រំដែនហេីយមេីលទៅ គេចេះចែកគ្នារស់ដាក់ហោប៉ាវ រៀងៗខ្លួន ដើម្បីប្រយោជន៍បុគ្គល បើទោះបីព្រៃឈើកំពុងរងគ្រោះ ជិតរលាយហិនហោចយ៉ាងណាក៍ដោយ។


ចំណែកលោក ម៉ែន វុទ្ធី ហៅ ឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អង្គភាពសារព័ត៌មាន មិនទាន់សុំការបំភ្លឺណាមួយ ជុំវិញការលើកឡើងរបស់មហាជននោះបានឡើយព្រោះមិនមានលេខទូរស័ព្ទដេីម្បីទំនាក់ទំនង។

តែទោះបីជាយ៉ាងណាក៏ដោយមហាជនសូមសំណូមពរដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងលោកទា គឹមសុទ្ធ ប្រធានមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សូមទានមានវិធានការទប់ស្កាត់នឹងបង្ក្ រាបដល់ក្រុមឈ្មួញទាំងពីរនេះផងទាន ព្រោះឈ្មួញទាំងពីនាក់ឈ្មោះលោក ពែក និងឈ្មោះលោក ហ្វុង នេះ តែម្តងបើមិនដូច្នោះទេ ព្រៃឈេី ដែលនៅសេសសល់ ពិតជារលាយហិនហោចជាក់ជាមិនខាន៕ដោយ ឡត កែវ

Leave a Reply

Your email address will not be published. Required fields are marked *