ក្តៅៗ!! ជួយស៊ែរឲ្យកូនខ្មែរដឹងផង៖ នៅថៃ រកឃើញ រូបចម្លាក់អណ្តើក មានដុំមាសចំនួន ៦ដុំ ទាក់ទងខ្មែរ ដែលបុរាណវិទ្យា រកឃើញថា………

Uncategorized
Spread the love

ប្រភពហ្វេសបុកផេក សារមន្ទីរជាតិភីមៃ របស់ថៃ ដែលមានឈ្មោះ Phimai National Museum:พิพิธภัณฑสถานแห่งชาติ พิมาย បានបង្ហោះនិងសរសេររៀបរាប់ពីការរកឃើញ រូបចម្លាក់អណ្តើក បុរាណមួយ ។ ដោយបានសរសេររៀបរាប់ថា៖ នៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ សារមន្ទីរជាតិភឹមៃ ត្រូវបានសម្របសម្រួលដោយកញ្ញា Wanthip Pluemchit បានឲ្យដឹងថា ឪពុកម្តាយរបស់ក្មេងប្រុសឈ្មោះ ណាត សាក់កេសសែម ថាចៅប្រុសរបស់គាត់បានរកឃើញ រូបចម្លាក់អណ្តើកមួយ នៅក្នុងស្រះបុរាណនៃវិហារ (រកឃើញនៅក្រោមទឹក) នៅទីក្រុងភីមៃ។ ហើយបាននាំយកទៅសារមន្ទីរជាតិភឹមៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលចូលទៅក្នុងតំបន់នោះគេបានរកឃើញថា កន្លែងដែលវត្ថុបុរាណត្រូវបានរកឃើញនៅក្រោមទឹក នៅផ្នែកខាងត្បូងនៃស្រះព្រះវិហារ នៅក្បែរពំនូកនៅកណ្តាលស្រះ នៅខាងនិរតីនៃពំនូក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុបុរាណដែលរកឃើញ ពីអាងព្រះវិហារនេះ រួមមាន រូបចម្លាក់អណ្តើកមួយ។ មានមុខឆ្លាក់ និងសំបកអណ្តើក។ នៅផ្នែកខាងលើនៃសំបកមាន រន្ធរាងចតុកោណ ចំនួនប្រាំពីរព័ទ្ធជុំវិញ ប្រហោងរាងត្រីកោណធំ នៅចំកណ្តាល ដោយផ្ទាំងថ្ម រាងត្រីកោណ ត្រូវបានដាក់នៅខាងក្នុងប្រហោងរាងត្រីកោណ។ នៅពេលយក រូបចម្លាក់អណ្តើកសម្អាត វាហើយយកទឹកដែលជាប់នៅក្នុង ប្រហោងចេញ។ ឃើញមាន ដុំមាសចំនួន ៦ដុំ ត្រូវបានរកឃើញនៅខាងក្នុងនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរូបចម្លាក់ សត្វអណ្តើកមួយបានរកឃើញនេះ គេសន្មតថា វាជាផ្នែកមួយដែល ផ្ទុកនូវវត្ថុស័ក្ដិសិទ្ធិ ដែលត្រូវបានប្រើក្នុងការដាក់សោភ័ណភាពរបស់ស្រះ។ ហើយគេបានរកឃើញថាមានលំនាំទាក់ទង នឹង រូបចម្លាក់អណ្តើក ដែលត្រូវបានរកឃើញ ពីការជីករកបុរាណវិទ្យា នៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅខែឧសភាឆ្នាំ ២០២០ ។
សម្រាប់ព័ត៌មានអប់រំ សារមន្ទីរជាតិភីមៃ នឹងបង្ហាញអត្ថបទស្តីពី រូបចម្លាក់អណ្តើក នេះនៅខែក្រោយ។ អាចរង់ចាំតាមដានតាមរយៈទំព័ររបស់យើង…។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា អរិយធម៌ខ្មែរ ធ្លាប់ស្គាល់ភាពរុងរឿងខ្លាំង និងមានទឹកដីធំទូលាយ ក្នុងសម័យអង្គរ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី៩​ នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ឆ្លងកាត់​នូវ​យុគ ខ្មៅ​ ង ងឹ ត ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម ហើយ​ចក្រភព​អារ៉ាប់​កំពុង​ស្គាល់​ភាព​រុងរឿង វាតទី​កាន់កាប់ទឹកដី​នៅ​ប៉ែកខាងត្បូង និង​ខាង​កើត​នៃ​តំបន់​មេឌីទែរ៉ាណេ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។


តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤,២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត ​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក(ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ្វូណន”។


ដំណើររឿង​នៃ​ការ​កកើត​នគរ​គោកធ្លក ឬ​ហ៊្វូណន ត្រូវបានគេ​ដំណាល​ជា​លក្ខណៈ​រឿង​ព្រេង និង​មាន​កត់ត្រា​ទុក​ក្នុង​សិលាចារឹក​និងក្នុង​​ឯកសារ​ចិន។ តាមដំណើររឿងព្រេង នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ ការកកើត​នៃ​នគរគោកធ្លក ចាប់ផ្តើម​ពី​អាពាហ៍ពិពាហ៍ រវាង​ព្រះថោង ដែល​ជា​ក្សត្រ​មក​ពី​ឥណ្ឌា និង​នាងនាគ ដែល​ជា​ម្ចាស់ស្រុក។ ក៏ប៉ុន្តែ នៅ​ក្នុង​សិលាចារឹក​ជា​ភាសា​សំស្ក្រឹត គេ​បាន​រកឃើញ​នូវ​កំណត់ត្រា​អំពី​ដំណើររឿង នៃ​អាពាហ៍ពិពាហ៍​ រវាង​ម្ចាស់ស្រុក គឺ​ព្រះនាង​សោមា ជាមួយ​នឹង​ព្រាហ្មណ៍​​ម្នាក់​ឈ្មោះ កោណ្ឌញ្ញ ដែល​ធ្វើ​ដំណើរ​តាមទូក​ មកពីទិស​ខាង​ត្បូង​ (អាចមក​ពីកោះជ្វា ឬ​ស៊ូម៉ាត្រា)។ ចំណែក​ឯកសារ​ចិន​វិញ​​មាន​កត់ត្រា អំពី​​​​អាពាហ៍ពិពាហ៍​រវាង​ព្រះបាទ​ហ៊ុនទៀន និង​ព្រះនាង​លីវយី។

អ្នកប្រាជ្ញ​ខ្លះ​យល់ថា ដំណើររឿង​ទាំង៣ខាងលើនេះ គឺ​ជា​រឿង​តែមួយ គ្រាន់តែ​មាន​ការ​កត់ត្រា​ឈ្មោះ ​ខុសៗគ្នា។ ក៏ប៉ុន្តែ អ្នក​ខ្លះ​ទៀត យល់ថា រឿង​នេះ​អាច​ជា​ដំណើររឿង ផ្សេងគ្នា ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរដូចគ្នា ប៉ុន្តែ ក្នុង​កាលវេលា​ខុសគ្នា។ នគរហ៊្វូណន ​មាន​រាជធានី​នៅ​ម្តុំ​ បាភ្នំ (ខេត្ត​ព្រៃវែង​បច្ចុប្បន្ន) ហើយមាន​​វប្បធម៌​លាយ​ចម្រុះ​គ្នា រវាង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ដើម និង​វប្បធម៌​ទទួល​ឥទ្ធិពល​ពីឥណ្ឌា។ សាសនា​ក៏ដូចគ្នា​ដែរ។ ប្រជារាស្រ្ត​នៃហ៊្វូណនគោរព​តាម​ជំនឿ​​សាសនា​ដើម​របស់​ខ្លួនផង ដែល​គេហៅថា សាសនា​អ្នកតា និង​តាម​ជំនឿ​សាសនា​ពី​ឥណ្ឌា​ផង គឺ​ដំបូង​ព្រហ្មញ្ញសាសនា​ និង​បន្ទាប់មកទៀតពុទ្ធសាសនា។


តាមពិត ហ៊្វូណន​​គឺ​ជា​អាណាចក្រ​មួយ ដែល​មាន​នគរ​ច្រើនជា​ចំណុះ។ នគរ​ទាំងនេះ​​​គ្រប់គ្រង​ដោយ​ក្សត្រផ្សេងគ្នា ​មាន​ឯករាជ​ដាច់ចេញ​ពីគ្នា ហើយ​ពេល​ខ្លះ ថែម​ទាំង​​ធ្វើ​ ស ង្រ្គា ម​រ វា ង ​គ្នា​ទៀតផង គឺ​​ដូចជា ស ង្រ្គា ម ​រវាង​ស្តេចត្រា ញ់ នៅ​តំបន់​អឺរ៉ុប ក្នុង​យុគសម័យ​កណ្តាល ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម​ដូច្នោះដែរ។ នៅ​ក្នុង​អាណាចក្រ​ហ៊្វូណន គេឃើញ​មាននគរ​ពីរ ដែល​មាន​ការ​ប្រកួតប្រជែងគ្នា​ខ្លាំង​ជាងគេ គឺ​មួយ​មាន​រាជធានី​នៅ​ វយធបុរៈ (នៅត្រង់​ព្រៃកប្បាស​បច្ចុប្បន្ន) និង​មួយទៀត មាន​រាជធានី​នៅ​សម្ភុបុរៈ (ត្រង់​ស្រុក​សម្បូរ ខេត្ត​ក្រចេះ​បច្ចុប្បន្ន)។


នៅ​សតវត្សរ៍​ទី៥ នគរ​វយធបុរៈ​ បាន​វាយដណ្តើម​កាន់កាប់​ សម្ភុបុរៈ​ ហើយ​បញ្ចូលគ្នា ​បង្កើត​ទៅជា​នគរ​ធំមួយ ដែល​មាន​អំណាច​យ៉ាង​ខ្លាំង រហូត​​ក្រោយ​មកទៀត ឈាន​ទៅ​​​ដណ្តើម​កាន់កាប់​​ដែនដី​នៃ​នគរហ៊្វូណន​ទាំងមូល។ នគរហ៊្វូណន​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ ដោយ​នគរ​ថ្មីមួយទៀត ដែល​នៅ​ក្នុង​ឯកសារ​ចិន​ ដាក់​ឈ្មោះ​ឲ្យ​ថា “ចេនឡា” ហើយ​ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​អាណាចក្រ​ខ្មែរ។ នៅសតវត្សរ៍ទី៧ ក្រោយ​ការ​ចូលទីវង្គត​របស់​ព្រះបាទ​ជ័យវរ្ម័នទី១ រាជាណាចក្រ​កម្ពុជា ដែលចិន​ហៅ​ថា ចេនឡា ត្រូវ​បាន​បំបែក​ជា​​នគរ​ពីរ ដូចកាល​ពី​សម័យ​ហ៊្វូណន​វិញ គឺ​នគរ​វយធបុរៈ ដែល​ចិនហៅថា “ចេនឡា​ទឹក” និង​នគរ​សម្ភុបុរៈ ដែល​ចិន​ហៅ​ថា “ចេនឡាគោក”។ ចេនឡាទឹក​មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​កម្ពុជា​ក្រោម​សព្វថ្ងៃ ចំណែក​ឯ​ចេនឡា​គោក មាន​ទឹកដី​នៅ​ត្រង់​ម្តុំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ហើយ​លាតសន្ធឹង​ដល់​ជួរភ្នំ​ដងរែក។ ក៏ប៉ុន្តែ ការបែងចែក​នគរ​ចេនឡា​ជាពីរ​នៅពេលនោះ ប្រហែល​ជា​ធ្វើឡើង គ្រាន់តែដើម្បី​ចែកគ្នា​គ្រប់គ្រង​តែប៉ុណ្ណោះ។ ចេនឡា​ទាំងពីរ ​មិនមែន​ជាសត្រូវ​នឹងគ្នា ដូច​ជា​កាលពី​នគរវយធបុរៈ និង​សម្ភុបុរៈ កាល​ពី​​នៅក្នុង​សម័យកាល​​នគរហ៊្វូណន​នោះទេ។


រហូតដល់​ដើមសតវត្សរ៍​ទី៩ ចេនឡា​ទាំងពីរ​ក៏​បាន​បង្រួបបង្រួមគ្នា​ ជា​នគរ​តែមួយ​ឡើងវិញ ក្រោមការដឹកនាំ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ ដែល​បាន​ឡើង​គ្រងរាជ្យ នៅ​ឆ្នាំ​៨០២។ ថ្វីដ្បិត​តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ព្រះបាទ​ជ័យវរ្ម័នទី២ ​មិនសូវ​មាន​កិត្តិនាម​ល្បី ដូចជា ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គ​ត្រូវបាន អ្នក​ប្រវត្តិសាស្រ្ត​​​ចាត់ទុកថា​ជា​ក្សត្រ​ដំបូងបង្អស់ ដែល​បាន​ស្ថាបនា​អាណាចក្រ​ខ្មែរ​រួបរួមគ្នា​មួយ ដែល​ក្រោយមកទៀត ​បាន​ស្គាល់​នូវ​ភាពរុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ។ ​ឆ្នាំ​៨០២ ដែល​​​ព្រះបាទ​ជ័យវរ្ម័នទី២ ​ឡើង​គ្រងរាជ្យ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ ទូទៅ​កំណត់​ថា​ជា​ចំណុច​ចាប់ផ្តើម​នៃ​សម័យអង្គរ​ ដែល​ជា​សម័យកាល​ដ៏រុងរឿង​បំផុត​នៃ​អាណាចក្រ​ខ្មែរ។

ក្នុងរយៈពេល​ប្រមាណ​ជា​ជាង ៦០០ឆ្នាំ​ ចាប់តាំង​ពី​ដើម​សតវត្សរ៍​ទី៩ រហូតដល់​ពាក់កណ្តាល​សតវត្សរ៍ទី១៥ អាណាចក្រ​ខ្មែរ​​បាន​ស្គាល់​នូវភាពរុងរឿង​ ក្នុងឋានៈ​ជា​មហាអំណាច នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​អំឡុង​ពេលនោះ អាណាចក្រ​ខ្មែរ​​បាន​គ្រប់គ្រង​ទឹកដី​ដ៏ធំ ដែលគ្របដណ្តប់​លើ ​ទឹកដី​កម្ពុជា​ ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម ​បច្ចុប្បន្ន។ ព្រំដែន​នៃ​អាណាចក្រ​ខ្មែរ​ លាតសន្ធឹង​រហូតទៅដល់​ប្រទេស​ចិន នៅ​ប៉ែក​ខាង​ជើង ភូមា នៅប៉ែក​ខាង​លិច ម៉ាឡេស៊ី នៅប៉ែក​ខាង​ត្បូង និង​នគរ​ចម្ប៉ា នៅ​ខាងកើត។

នៅ​ក្នុង​កំណត់ត្រា​ របស់​ពួកអារ៉ាប់ នៅ​ចន្លោះ​ពីសតវត្សរ៍ទី៩ និង​សតវត្សរ៍​ទី១០ គេឃើញ​ថា កាលណា​និយាយ​ពី​តំបន់​អឺរ៉ុប ពួកអារ៉ាប់តែងតែ​លើកឡើង​ពី​ការ ​ធ្លា ក់ ដុ ន ដា ប​ ក្នុង​យុគ ខ្មៅ ង ងឹ ត ក៏ប៉ុន្តែ ពួកអារ៉ាប់​បាន​​ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍ថា​ស្ថិត​ក្នុង​​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត នៅលើ​ពិភពលោក នៅ​ក្នុង​អំឡុង​ពេលនោះ។ ក៏ប៉ុន្តែ ជ ម្លោះ ​ផ្ទៃ ក្នុង ជាពិសេស ជ ម្លោះ ​ដណ្តើម​រាជ្យបល្ល័ង្ក បូករួម​ជាមួយ​ នឹង​ ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​ ត្រូវ​ធ្លាក់ចុះ​ខ្សោ យ​ ជាបន្តបន្ទាប់ ហើយទឹកដី​កាន់តែ​រួញតូច៕

Leave a Reply

Your email address will not be published. Required fields are marked *